Bibliothèque communautaire dans un village isolé
Le 18 mai 2026, toute l'équipe pédagogique de la Maison des Jeunes et de la Culture - MJC Kampot a organisé l’inauguration de la nouvelle « Bibliothèque communautaire » dans le village de Prek-Ampil situé à 20 km de la ville de Kampot. Une centaine de personnes étaient présentes pour partager ce moment important, convivial et joyeux : autorités locales, enseignants des écoles primaires de Prek-Ampil Noda et de Koh-Touch, enfants, parents.
Nous voulons créer cette bibliothèque pour promouvoir la lecture, encourager l’apprentissage tout au long de la vie d'un enfant et offrir un meilleur accès au savoir pour toute la communauté. Un sage a dit "Un livre peut changer la pensée d’une personne, et une pensée peut transformer toute une société". À travers cette action, la MJC Kampot espère que cette bibliothèque deviendra un lieu précieux pour l’éducation, la découverte et le développement des capacités des enfants et des jeunes dans les années à venir. Accueil Cambodgien remercie ses adhérents, ses donateurs, ses bénévoles en France et au Cambodge, les Autorités provinciales et communales de Kampot, et à tous les habitants du village qui ont contribué au succès de cette belle initiative.
(Photos : Cliquer ici / click here)
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ផ្ទះយុវវ័យ និងវប្បធម៌ (MJC Kampot) មានសេចក្តីរីករាយយ៉ាងខ្លាំង ក្នុងការរៀបចំពិធីបើកសម្ពោធ “បណ្ណាល័យសហគមន៍” ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត(ចង្ងាយ២០គីឡូពីទីរួមខេត្តកំពត) ក្រោមបរិយាកាសយ៉ាងសប្បាយរីករាយ និងពោរពេញដោយភាពកក់ក្តៅ។ កម្មវិធីនេះ មានការអញ្ជើញចូលរួម ពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ មកពីសាលាបឋមសិក្សា ព្រែកអំពិលណូដា និងសាលាកោះតូច ព្រមទាំងប្រជាពលរដ្ឋ កុមារ និងសិស្សានុសិស្សប្រមាណជា ១០០ នាក់។ យើងមានមោទនភាពណាស់ ចំពោះអតីតក្រុមការងារយើង អ្នកនាងតាន់ ជីវ័យ និងលោកពុករបស់គាត់ (កឹម សុក) ដែលបានផ្តួចផ្តើមគំនិតរៀបចំ ដាក់បណ្ណាល័យនេះឡើង។ បណ្ណាល័យសហគមន៍នេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់វប្បធម៌អាន ជំរុញការសិក្សាពេញមួយជីវិត និងពង្រីកឱកាសទទួលបានចំណេះដឹង សម្រាប់សហគមន៍ទាំងមូល។ “សៀវភៅមួយក្បាល អាចផ្លាស់ប្តូរគំនិតមនុស្សម្នាក់ ហើយគំនិតមួយ អាចផ្លាស់ប្តូរសង្គមមួយ” ។
ផ្ទះយុវវ័យ និងវប្បធម៌ សង្ឃឹមយ៉ាងមុតមាំថា បណ្ណាល័យនេះ នឹងក្លាយជាកន្លែងដ៏មានតម្លៃសម្រាប់ការសិក្សា ការស្វែងយល់ និងការអភិវឌ្ឍសមត្ថភាពរបស់កុមារ និងយុវជននាពេលអនាគត ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ផ្ទះយុវវ័យ និងវប្បធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សមាគមទទួលបងប្អូនខ្មែរនៅប្រទេសបារាំង អាជ្ញាធរ សាលារៀន ម្ចាស់ជំនួយ និងសហគមន៍ទាំងអស់ ដែលបានចូលរួមគាំទ្រ និងធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ ។
ឌាន់ ទូច / នាយិកាផ្ទះយុវវ័យនិងវប្បធម៌ ខេត្តកំពត