Journée du 21 juin à Tremblay en France

Une journée de solidarité et d'engagement à la Pagode Chanraingsey

Le dimanche 21 juin 2026, les membres et amis de l'association Accueil Cambodgien se sont réunis à la Pagode Chanraingsey de Tremblay-en-France pour une journée placée sous le signe de la solidarité en faveur du Cambodge. Dès 10 heures du matin, l'Assemblée Générale de l'association a permis de présenter le bilan des actions menées au cours de l'année écoulée et d'échanger autour des projets à venir. Les discussions ont notamment porté sur le soutien apporté aux jeunes de la MJC Kampot ainsi que sur les initiatives de M. Narom MAM destinées à préserver le patrimoine culturel immatériel cambodgien. À plus de 10 000 kilomètres de leur pays d'origine, les Khmers de France et leurs nombreux amis français démontrent, une fois encore, leur attachement à ces actions de solidarité. Leur engagement témoigne de la force des liens qui unissent les deux pays et de la volonté commune d'offrir un avenir meilleur aux jeunes générations. Après un déjeuner convivial, organisé en partenariat avec la Pagode Chanraingsey, les associations Aekubacf et Aekm-77, la traditionnelle Fête des fleurs a rassemblé de nombreux participants. La générosité des donateurs a permis de recueillir plusieurs centaines d'euros, qui seront intégralement consacrés aux projets éducatifs de la MJC Kampot et à la sauvegarde du Théâtre Bassac.

L'association Accueil Cambodgien adresse ses plus sincères remerciements à l'ensemble des participants, bénévoles, partenaires et donateurs. Par leur présence et leur générosité, ils contribuent concrètement à faire vivre des projets porteurs d'espoir et à renforcer les liens d'amitié entre la France et le Cambodge. Photos : Cliquer ici / Click here

Danarith LAO, président d’Accueil Cambodgien

 

នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមផ្ទៃមេឃពណ៌ខៀវស្រឡះ និងអាកាសធាតុដ៏ល្អប្រសើរ មិត្តភក្តិ និងអ្នកគាំទ្រជាច្រើនបានជួបជុំគ្នាតាំងពីម៉ោង :០០ ព្រឹក នៅវត្តចន្ទរង្សី ស្ថិតនៅទីក្រុង ត្រមប្លេ-អង់-ហ្ស្រង់ ប្រទេសបារាំង ក្បែរអាកាសយានដ្ឋាន បារីស-សាលដឺហ្គោល ។ ក្នុងពេលព្រឹក សមាគមទទួលបងប្អូនខ្មែរ បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ ដើម្បីបង្ហាញនូវ សកម្មភាព ដែលបានអនុវត្តកន្លងមក និងពិភាក្សាអំពីគម្រោងនានាសម្រាប់ពេលអនាគត ជាពិសេស សកម្មភាពគាំទ្រដល់កុមារ និងយុវជននៅប្រទេសកម្ពុជា។ ទោះបីស្ថិតនៅឆ្ងាយជាង ១០ ០០០ គីឡូម៉ែត្រពីកម្ពុជាក៏ដោយ បងប្អូនខ្មែរនៅប្រទេសបារាំង និងមិត្តភក្តិជនជាតិបារាំង នៅតែ បន្តផ្តល់ការគាំទ្រនិងយកចិត្តទុកដាក់ ចំពោះកុមារនិងយុវជននៃ ផ្ទះយុវវ័យនិងវប្បធម៌កំពត ដោយភាពស្មោះស្ម័គ្រនិងមិនដែលរំលង។ បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួមគ្នាក្នុងបរិយាកាស ស្និទ្ធស្នាល និងកក់ក្តៅ កម្មវិធីប្រពៃណី «ពិធីបុណ្យផ្កា» ត្រូវបានរៀបចំឡើង និងប្រមូលថវិកាបានជា ច្រើនរយអឺរ៉ូ ដើម្បីគាំទ្រដល់សកម្មភាព អប់រំ និងអភិវឌ្ឍន៍កុមារ និងយុវជននៅប្រទេសកម្ពុជា។

យើងខ្ញុំជាកុមារ និងយុវជននៃ ផ្ទះយុវវ័យនិងវប្បធម៌ មានសេចក្តីរំភើប និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស និងការគាំទ្រដ៏មានតម្លៃនេះ។  ❤️  សូមថ្លែងអំណរគុណ ជាពិសេសចំពោះ ព្រះតេជព្រះគុណ ចិន្តា និងលោកស្រី ណារ៉ាន់ នៃវត្តចន្ទរង្សី, លោកស្រី ម៉ារីហ្សាន, បងវិនឌី, បងសុផានី, បងមាលា និង បងសុភ័ក្រ ព្រមទាំងក្រុមការងារទាំងមូលនៃ សមាគម ទទួលបងប្អូនខ្មែរ សូមអរគុណផងដែរដល់ លោកគ្រូណារុំ, លោកពូប្រធានសូវុទ្ធី លោកពូហុង និង លោកពូមិន ព្រមទាំងក្រុមការងារទាំងមូលនៃសមាគម Aekubacf និងមិត្តភក្តិ អ្នកគាំទ្រទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យថ្ងៃនេះក្លាយជាពេលវេលាដ៏មានអត្ថន័យ កក់ក្តៅ និងគួរឱ្យចងចាំ។

ក្នុងឱកាសនេះផងដែរ យើងខ្ញុំសូមគោរពជូនពរ លោកឪពុក ប៊េកហ្សេ BERGER ក្នុងឱកាស ខួបកំណើត សូមទទួលបានអាយុយឺនយូរ សុខភាពល្អបរិបូរណ៍ សេចក្តីសុខ សុភមង្គល ព្រមទាំង បន្តជាម្លប់ដ៏ត្រជាក់ និងជាកម្លាំងចិត្តដល់កុមារ និងយុវជនជាច្រើនបន្តទៅមុខទៀត

ដោយក្តីគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅ 🙏

ឌាន់ ទូច / នាយិកាផ្ទះយុវវ័យនិងវប្បធម៌ ខេត្តកំពត

  • Event Details

  • Date:21 June, 2026 | 00:00
  • Location:France
  • Ticket:0