Her Majesty The Queen Mother of Cambodia

Dons de Sa Majesté La Reine Mère NORODOM MONINEATH SIHANOUK du Cambodge / សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរព្រះគុណថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទាននូវព្រះរាជអំណោយដ៏ថ្លៃថ្លា មកដល់ផ្ទះយុវវ័យ និងវប្បធម៌ កាលពីថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ តាមរយៈលោកស្រី ផល្លីនី និងស្វាមី។

ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមបីបាច់ថែរក្សាអង្គព្រះមហាក្សត្រី សូមទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជារាស្រ្តខ្មែរគ្រប់រូបជាដរាបតរៀងទៅ។

ក្រាបបង្គំទូលថ្វាយពី ផ្ទះយុវវ័យ និងវប្បធម៌ 🙏🙏🙏 

#AJA MJC KAMPOT