Maison des Jeunes à Kampot - Nouvel An Khmer 2026
Malgré la crise et les tensions armées qui restent préoccupantes à la frontière entre le Cambodge et la Thaïlande, la vie quotidienne doit continuer, surtout pour les enfants. À l’occasion du Nouvel An khmer, pendant deux jours, une douzaine de jeunes bénévoles de la MJC Kampot se sont mobilisés avec beaucoup d’énergie pour préparer l'événement ouvert à tous. Dans une ambiance chaleureuse et conviviale, petits et grands ont pu se retrouver. La fête a débuté par une cérémonie bouddhique, organisée dans le respect des coutumes et des valeurs spirituelles du pays. Puis mes enfants et leurs parents ont participé à plusieurs jeux populaires traditionnels. Des spectacles de danses classiques et folkloriques khmères ont également animé ces journées festives, accompagnés de musique et de chants traditionnels et modernes. Les rires, les applaudissements ont redonné un peu de légèreté dans un contexte pourtant difficile et inquiétant. Ce bel événement a permis aux enfants de vivre un moment de joie et d’insouciance, entourés de leurs familles et de toute l'équipe pédagogique de la MJC. (Photos : Cliquer ici / click here)
នៅខែឧសភាឆ្នាំនេះ ទោះបីជាវិបត្តិនិងភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ នៅតែគួរឱ្យព្រួយបារម្ភក៏ដោយ ជីវិតប្រចាំថ្ងៃសម្រាប់កុមារខ្មែរ ត្រូវតែមានការបន្តទៅមុខដូចធម្មតា។ ដូច្នេះហើយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ក្នុងរយៈពេលពីរថ្ងៃ ក្រុមការងារនិងយុវជនស្ម័គ្រចិត្ត នៃផ្ទះយុវវ័យនិងវប្បធម៌កំពត បានរួមគ្នារៀបចំព្រឹត្តិការណ៍ចូលឆ្នាំថ្មី លក្ខណៈធំទូលាយមួយ សម្រាប់កុមារនិងយុវវ័យ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។ យើងអាចសង្កេតឃើញថា នៅក្នុងបរិយាកាសដ៏កក់ក្តៅនិងរីករាយមួយនេះ កុមារ យុវជន និងក្រុមគ្រួសារគេ បានជួបជុំគ្នាយ៉ាងសប្បាយរីករាយ ។ ពិធីបុណ្យចូលឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយគោរពតាមប្រពៃណីនិងតម្លៃវប្បធម៌ខ្មែរ។ ពេលព្រឹក យេីងបានចាប់ផ្តើមដោយពិធីសូត្រមន្តតាមព្រះពុទ្ធសាសនា ។ បន្ទាប់មក ក្មេងៗបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាច្រើន។ ពេលរសៀល មានការសម្តែងរបាំបុរាណ និងរបាំប្រជាប្រិយខ្មែរផងដែរ។ ក្រុមតន្ត្រី និងចម្រៀង ទាំងបុរាណនិងសម័យ បានធ្វើឱ្យបរិយាកាសពេលនោះអោយកាន់តែរស់រវើក។ ព្រឹត្តិការណ៍ដ៏ស្រស់ស្អាតនេះ បានផ្តល់ឱកាសឱ្យក្មេងៗនិងយុវវ័យយេីង នូវភាពរីករាយ ជាមួយក្រុមការងារអប់រំទាំងមូលរបស់ផ្ទះយុវវ័យកំពតយេីង ។